គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សេណេហ្គាល់ : សហគ្រាសប៉េប៉េអឹមជួយដល់ជនរងគ្រោះដោយសារជំងឺស្វិតសាច់ដុំ

កាលបរិច្ឆេទ: ០៨ តុលា ២០២១ / សុខភាព

សហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមទិវាស្តីពីជំងឺស្វិតសាច់ដុំលើកទីពីរ ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យ Roi Beaudoin ក្នុងទីក្រុង Guédiawaye កាលពីថ្ងៃទី៧ កញ្ញាកន្លងទៅនេះ។ សហគ្រាសផលិតឱសថប៉េប៉េអឹមបានឧបត្ថម្ភដល់សមាគម Taxawuma Assistance Handicap ដែលតែងតែបំពេញការងារយ៉ាងសកម្មក្នុងការជួយលើកកម្ពស់លក្ខខណ្ឌជីវិតរបស់អ្នកជំងឺស្វិតសាច់ដុំ។

ជំងឺមួយនេះដែលកើតឡើងសឹងតែចំពោះក្មេងប្រុសនោះ ចាប់ផ្តើមតាំងពីពួកគេនៅកុមារភាពម្ល៉េះ ហើយអ្នកជំងឺអាចមានរោគសញ្ញាជាច្រើនក្នុងពេលតែមួយដូចជាការលូតលាស់ផ្នែកអវយវៈសម្រាប់ធ្វើចលនាបម្លាស់ទីមានការយឺតយ៉ាវ (បន្ទាប់ពីកុមារអាយុបាន១៨ខែ) និងក្រចេះនិយាយ​ ឬនិយាយត្រដិត ឬក៏សរីរាង្គទាំងមូលលូតលាស់យឺត។ ជំងឺនេះវិវត្តទៅមុខលឿន ហើយដំណើររបស់កុមារអាចវិវត្តទៅដើរប៉ាំងពៀចៗ។ កុមារអាចទៅជាខ្វិនដើរលេងរួចនៅអាយុចាប់ពី៦ឆ្នាំ ទៅ១៣ឆ្នាំ។ នៅពេលដែលអវយវៈសម្រាប់ធ្វើចលនាបម្លាស់ទីមិនប្រក្រតី ពេលនោះបញ្ហាជាប់សន្លាក់ និងកោងខ្នងនឹងកើតឡើងយ៉ាងឆាប់រហ័ស។ អ្នកជំងឺដែលមិនបានទទួលការព្យាបាលអាចបាត់បង់ជីវិតនៅចន្លោះវ័យជំទង់ និងវ័យម្ភៃឆ្នាំជាង ដោយសារបញ្ហាដង្ហើម និង/ឬដោយសារជំងឺបេះដូង។

នៅប្រទេសសេណេហ្គាល់ អ្នកកើតជំងឺស្វិតសាច់ដុំមិនបានទទួលការមើលថែឲ្យបានដិតដល់នោះទេ។ ដើម្បីចូលរួមចំណែកជួយដល់អ្នកជំងឺ សហគ្រាសផលិតឱសថប៉េប៉េអឹមបានឧបត្ថម្ភផលិតផលខេមប្រូប៊ីយ៉ូទិចទៅដល់សមាគម។ ប្រូប៊ីយ៉ូទិចដែលជាពពួកបាក់តេរីល្អដែលត្រូវបានគេស្គាល់រួចទៅហើយថាមានប្រសិទ្ធភាពក្នុងការជួយសម្រួលបញ្ហាប្រព័ន្ធរំលាយអាហារ និងពង្រឹងប្រព័ន្ធភាពស៊ាំនោះ បច្ចុប្បន្នត្រូវបានគេរកឃើញបន្ថែមថាអាចជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត(ស្រ្តេស) ជួយដល់សសៃឈាមបេះដូង ឬក៏ជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទជាពិសេសគឺជំងឺ Alzheimer (ជំងឺបាត់បង់ការចងចាំ) និងជំងឺ Parkinson (ជំងឺដែលបណ្តាលឲ្យញ័រ គាំងៗ ធ្វើចលនាយឺតៗ និងពិបាកទប់លំនឹង)។ ការស្រាវជ្រាវក៏បានបង្ហាញផងដែរពីមុខងារយ៉ាងសំខាន់របស់ប្រូប៊ីយ៉ូទិចក្នុងទំនាក់ទំនងរវាងប្រព័ន្ធរំលាយអាហារ និងខួរក្បាល និងមុខងារជាច្រើនទៀត។ ម្យ៉ាងវិញទៀត ដោយសារប្រជាជននៅលើពិភពលោកឈានចូលវ័យចំណាស់ ដូច្នេះជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ និងការព្យាបាលក្លាយជាប្រធានបទដ៏សំខាន់នៃការសិក្សាស្រាវជ្រាវបច្ចុប្បន្ន។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ពពួកបាក់តេរីល្អឬប្រូប៊ីយ៉ូទិចគឺជាមធ្យោបាយមួយដែលអាចជួយឲ្យអ្នកមានជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទមានជីវិតប្រសើរជាងមុន។

ម្យ៉ាងវិញទៀត សហគ្រាសផលិតឱសថប៉េប៉េអឹមចូលរួមជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ​ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ដែលជួយពួកគេឲ្យមានជីវិតរស់នៅប្រសើរជាងមុន ក្នុងការតស៊ូមតិធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលសេណេហ្គាល់បង្កើនរចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺដូចជា មជ្ឈមណ្ឌលសម្រាប់ការព្យាបាលដោយចលនា(kinésitherapie) មជ្ឈមណ្ឌលព្យាបាលដោយឱសថ(ergothérapeute)។ល។ និង។ល។

គួររម្លឹកផងដែរថា នៅប្រទេសសេណេហ្គាល់ ខេមប្រូប៊ីយ៉ូទិចត្រូវបានទទួលស្គាល់ដោយស្ថាប័នធានារ៉ាប់រងសុខភាព។ នេះសបញ្ជាក់ឲ្យឃើញថាប្រូប៊ីយ៉ូទិចពិតជាមានប្រសិទ្ធភាព និងមានសារប្រយោជន៍សម្រាប់ព្យាបាលជំងឺពិតប្រាកដមែន៕